អំពី  ៖ គម្រោង វណ្ណ ម៉ូលីវណ្ណ

The National Stadium was finished in 1964 after only 18 months of construction . Photo Courtesy of Pen Sereypagna

The National Stadium was finished in 1964 after only 18 months of construction . Photo Courtesy of Pen Sereypagna

គម្រោង វណ្ណ ម៉ូលីវណ្ណ គឺជាគម្រោងមួយដែលមានលក្ខណៈអន្តរជាតិ ដោយមានការចូលរួមពីស្ថាបត្យករ និស្សិតផ្នែកស្ថាបត្យកម្ម និងអ្នកស្រាវជ្រាវ ដែលកំពុងធ្វើការចងក្រងឯកសារអំពីអគាររបស់ លោកវណ្ណ ម៉ូលីវណ្ណ នៅក្នុងប្រទេសកម្ពុជា។

បេសកកម្មរបស់គម្រោង វណ្ណ ម៉ូលីវណ្ណ មានបី៖

១. បំពេញកង្វះខាតក្នុងការធ្វើកំណត់ត្រាប្រវត្តិសាស្ត្រ តាមរយៈការធ្វើការប្រមូលទិន្នន័យអំពីអគារដែលនៅសល់ និងការបង្កើតទិន្នន័យនៃគំនូសស្ថាបត្យកម្មឡើងវិញ។

២. លើកកម្ពស់ប្រវត្តិស្នាដៃនៃលោកវណ្ណ ម៉ូលីវណ្ណនិងលើកម្ពស់លទ្ធភាពក្នុងការអភិរក្ស តាមរយៈការតាំងពិពណ៌ និងការបោះពុម្ពផ្សាយ ឲ្យបានទៅដល់ប្រជាជនកម្ពុជាទូទៅ និងទស្សនិកជនអន្តរជាតិ។

៣. ជម្រុញឲ្យមានកិច្ចសហប្រតិបត្តិការរវាងស្ថាបត្យករ និស្សិតនិងអ្នកស្រាវជ្រាវ វ័យក្មេងកម្ពុជានិងជនបរទេស ។ ផ្សាភ្ជាប់ពួកគេទៅនឹងស្នាដៃដ៏វិសេសវិសាលនៃកេរ្តិ៍មរតកទំនើបរបស់ប្រទេសកម្ពុជា និងផ្តល់នូវមូលដ្ឋានសម្រាប់សម្ភារៈអប់រំដែលមានគុណតម្លៃមិនចេះចប់នៅក្នុងប្រទេសកម្ពុជា និងនៅកន្លែងផ្សេងទៀត។

រោងជាងស្រាវជ្រាវបានផ្តួចផ្តើមបង្កើតឡើងនៅក្នុងឆ្នាំ ២០០៩-២០១០ នៅទីក្រុងភ្នំពេញ ហើយបន្តាប់មកមានការតាំងពិពណ៌ជាច្រើនជាមួយនឹង គំរូអគារ ប្លង់ស្ថាបត្យកម្ម និងសម្ភារៈផ្សេងទៀត ដែលបានរៀបចំឡើងនៅមជ្ឈមណ្ឌលវប្បធម៌បារាំង នៅភ្នំពេញ (២០១០) និងនៅអាកាយានដ្ឋានអន្តរជាតិភ្នំពេញ នៅទីក្រុងភ្នំពេញ(២០១១)។ គំរូអគារទាំងនោះក៏ត្រូវបានដាក់បង្ហាញនៅសាកលវិទ្យាល័យន័រតុន នៅភ្នំពេញ (២០១១-២០១៥)។

គម្រោងនេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ដោយស្ថាបត្យករជនជាតិកាណាដា ឈ្មោះ Bill Greaves ដើម្បីធ្វើការវាស់វែង គូរ ចងក្រងឯកសារប្រមូលជាបណ្ណាសារ បោះពុម្ពផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីអគារដ៏វិសេសទាំងនេះដែលបច្ចុប្បន្ននេះ ត្រូវទទួលរងការ គម្រាមកំហែងដោយការពុកផុយនិងការអភិវឌ្ឍន៍។

ស្នាដៃរបស់លោក វណ្ណ ម៉ូលីវណ្ណ បង្កើតបានជាការប្រមូលផ្តុំមួយនៃការប្រមូលផ្តុំសំខាន់បំផុតជាច្រើននៃអគារក្រោយសម័យអាណានិគមនិយម នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ និងមានសារៈ សំខាន់បំផុតចំពោះមរតកស្ថាបត្យកម្មទំនើបក្នុងប្រទេសកម្ពុជា។នៅក្រោមការគ្រប់គ្រងរបស់ សម្តេច នរោត្តមសីហនុ លោក វណ្ណ ម៉ូលីវណ្ណ បានធ្វើការផ្លាស់ប្តូរមុខមាត់ទីក្រុងភ្នំពេញ និង ប្រទេសកម្ពុជា តាមរយៈការរចនាអគារវិមានរដ្ធ ពហុកីឡាដ្ឋានជាតិ សាលមហោស្រពជាតិ ទីស្តីការគណៈរដ្ឋមន្ត្រីសាលសន្និសីទចតុមុខ  អគាររដ្ឋាភិបាលអគារសិក្សាស្រាវជ្រាវ អគារឧស្សាហកម្ម និងអគារលំនៅដ្ឋាន ច្រើនជាង ៦០ អគារផ្សេងទៀតពាសពេញផ្ទៃប្រទេស។

អគារដ៏វិសេសវិសាលទាំងអស់នេះ បានទទួលរងការគំរាមកំហែងដោយភាពពុកផុយ និងការអភិវឌ្ឍន៍ ហើយកម្ពុជាកំពុងបាត់បង់អគារទាំងនោះក្នុងអត្រាដ៏លឿន។ ក្នុងឆ្នាំ២០០៨ ស្នាដៃដ៏សំខាន់បំផុត ចំនួនពីរ របស់លោក វណ្ណ ម៉ូលីវណ្ណគឺមហោស្រពជាតិ និងក្រុមប្រឹក្សាគណៈរដ្ឋមន្ត្រីត្រូវបានកម្ទេច។ ការកំទេចនេះ មិនត្រឹមតែជាការគំរាមកំហែងតែមួយមុខគត់នោះទេ។ យើងនឹងមិនមានស្នាកស្នាមអ្វីនៅសល់នោះទេ ប្រសិនបើអគារណាមួយ ត្រូវបានកំទេចនោះ ដោយសារតែគំនូរប្លង់ស្ទើរតែទាំងអស់ របស់លោកវណ្ណ ម៉ូលីវណ្ណ ត្រូវបានបំផ្លាញបន្ទាប់ពីគាត់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីប្រទេស ក្នុងឆ្នាំ១៩៧១។ គម្រោង វណ្ណ ម៉ូលីវណ្ណ កំពុងតែកំណត់នូវ បញ្ហាប្រឈមមុខដែលកើតមាននេះ។